ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម ចាន់ ផូ ជាទីប្រឹក្សាសម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភា


សូមអបអរសាទរ ជូនចំពោះ ឯកឧត្តម ចាន់ ផូ ទីប្រឹក្សាសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នីតិកាលទី៤
តាងនាមថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាល គណៈកម្មការប្រតិបត្តិ សមាជិក សមាជិកា នៃសមាគមសហព័ន្ធវិនិយោគិន កម្ពុជា សមាគមយុវជនសេដ្ឋកិច្ចកម្ពុជា ដែលជាវិនិយោគិន សហគ្រិន ពាណិជ្ជករ អាជីវករ សិប្បករ យុវជន និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមថ្លែងនូវសេចក្តីកោតសរសើរយ៉ាងស្មោះស្ម័គ្រ និងប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរជូនចំពោះ ឯកឧត្តម បានទទួលនូវឋានៈជា ទីប្រឹក្សាសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នីតិកាលទី៤
គោរពជូនពរ និងអបអរសាទរពី ឯកឧត្ដម សមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ តាមផ្នែក តាមវិស័យទាំងអស់៕