នៅថ្ងៃទី១៣.១៤ខែ៩ ឆ្នាំ២០២០ ឯកឧត្តមសួន រិនឌី តំណាងរាស្ត្រ មណ្ឌលរាជធានីភ្នំពេញ


នៅថ្ងៃទី១៣.១៤ខែ៩ ឆ្នាំ២០២០ ឯកឧត្តមសួន រិនឌី តំណាងរាស្ត្រ មណ្ឌលរាជធានីភ្នំពេញ
ព្រមទាំងក្រុមគ្រួសារ រួមជាមួយសមាគមសហពន្ធ័
វិនិយោគិនកម្ពុជា បានប្រារព្ធពិធីកាន់វេនបិណ្ឌទី១២ នៅវត្តគីរីវណ្ណារ៉ាម ហៅភ្នំជ្រៃហូព្នៅ មានទីតាំងនៅភូមិត្រពាំងពោធិ៏ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
នៅក្នុងពិធីសំណេះសំណាល ជាមួយ លោកតា លោកយាយ ឧបាសកឧបាសិកា ចំណុះជើងវត្ត មានចំនួន១៤៣នាក់ ដែលម្នាក់ៗទទួលបាន មី១កេស ត្រីខ១យួរ(១០កុំប៉ុង) ក្រម៉ាមួយ ថ្នាំពេទ្យនិងថវិកា២មុឺនរៀល ហើយពេលនោះឯកឧត្តម បានលើកបព្ជាក់ថា ការរួមចំណែករបស់ប្រជាពលរដ្ឋ ក្នុងការការពារនិងថែរក្សាសន្តិភាព ជាការចាំបាច់
មានសន្តិភាព មានការអភិវឌ្ឍន៍ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ប្រមុខរាជរដ្ថាភិបាល នោៈសាសាសនាក៏មានការរីកចំរើនដែរ។
ម្យ៉ាងវិញទៀត ឯកឧត្តមបានមានសំណូមពរ អោយប្រជាពលរដ្ឋយើងប្រុងប្រយត្ន័ការពារជំងឺឆ្លងកូវីត១៩ កុំធ្វេសប្រហែសឡើយ។
បច្ចយ័ សង្កត់ជើងវេនបានចំនួនជាង២៤លានរៀល សំរាប់កសាងវត្ត
និងទេយ្យទានមួយចំនួនទៀត ត្រូវបាន ប្រគេនដល់ព្រះចៅអធិការវត្ត។
សូមអរគុណដល់កំលាំងនគរបាលប៉ុស្តនិងប្រជាការពារ ឃុំ ដែលបានខិតខំបំរើប្រជាពលរដ្ឋ បានសប្បាយរីករាយ ក្នុងពិធីបុណ្យទាន។
សូមអនុមោទនា យកកុសលបុណ្យ អំពីបិណ្ឌភ្ជុំ
កុំបីខាន។