នាឱកាសបុណ្យភ្ជុំបិណ្ឌ! ឯកឧត្ដមសមូហកបណ្ឌិត ឡី សុភាព ដាក់ចេញគន្លឹះ៥យ៉ាងសម្រាប់ធ្វើឲ្យចំណីអាហារមានសុវត្ថិភាព.. សមាគមសហព័ន្ធវេជ្ជសាស្ត្រ ឱសថសាស្ត្រ និងទន្តសាស្ត្រកម្ពុជា និងសមាគមសហព័ន្ធទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ជុជា ក្រោមការគ្រប់គ្រងនិងដឹកនាំដោយឯកឧត្ដមសមូហកបណ្ឌិត ឡី សុភាព បានអំពាវនាវដល់ម្ចាស់-អ្នកគ្រប់គ្រងភោជនីយដ្ឋាន អាហារដ្ឋាន ចុងភៅ និងអ្នកផ្តល់សេវាម្ហូបអាហារទាំងអស់ ត្រូវអនុវត្តតាម «កូនសោគន្លឹះ៥យ៉ាង សម្រាប់ធ្វើឲ្យចំណីអាហារមានសុវត្ថិភាព» ឲ្យបានល្អជាប្រចាំ ដើម្បីញ៉ាំងការទទួលទានចំណីអាហារផ្សេងៗ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌឱ្យមានភាពល្អប្រសើរ មានអនាម័យ និងសុវត្ថិភាពចំណីអាហារ ឯកឧត្ដមសមូហកបណ្ឌិត ឡី សុភាព បានដាក់ចេញនូវគន្លឹះ៥យ៉ាង រួមមាន៖ ១៖ រក្សាភាពស្អាត (ក/លាងដៃនឹងសាប៊ូមុនពេលរៀបចំធ្វើម្ហូប និងក្រោយពេលបន្ទោបង់, ខ/ចង្រ្កាន កន្លែងលាងចាន ចានក្បានស្អាត និងស្ងួត, គ/ការពារផ្ទះបាយ និងអាហារពីសត្វ ដូចជាកណ្តុរ កន្លាត រុយ និងសត្វល្អិតផ្សេងៗ)។ ២៖ ទុកដាក់ចំណីអាហារឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នា។ ៣៖ ចម្អិនអាហារឲ្យបានឆ្អិនល្អ។ ៤៖ ទុកដាក់អាហារនៅសីតុណ្ហភាពមានសុវត្ថិភាព៖ * ចូរទុកអាហារឆ្អិនស្រាប់នៅសីតុណ្ហភាពធម្មតាក្នុងបន្ទប់ មិនលើសពីពីរម៉ោង។ * ទុកដាក់ចំណីអាហារដែលងាយស្អុយ ឬខូច និងអាហារដែលចម្អិនរួចទៅក្នុងទូរទឹកកក ឬធុងទឹកកកភ្លាមក្នុងកម្រិតសីតុណ្ហភាពតិចជាង ៥អង្សារសេ។ * ទុកអាហារឆ្អិនឲ្យនៅក្តៅជានិច្ចក្នុងកម្រិតសីតុណ្ហភាពលើសពី ៦០អង្សារសេ។ * ចូរកុំទុកអាហារយូរពេក ទោះបីដាក់ក្នុងទូរទឹកកកក៏ដោយ។ ៥៖ ប្រើប្រាស់ទឹកស្អាត និងវត្ថុធាតុដើមឆៅល្អ៖ * ចូរប្រើប្រាស់ទឹកស្អាត។ * ជ្រើសរើសអាហារដែលនៅស្រស់ និងនៅទាំងមូល (មិនឆែប មិនបែកមាត់ចានជាដើម)។ * លាងបន្លែផ្លែឈើ (ដោយទឹកស្អាត) ពិសេសប្រសិនបើត្រូវរៀបចំញ៉ាំឆៅ។...
Read more