News and Events

Events - 2020
សួស្ដីឆ្នាំថ្មី ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ គ.ស ២០២០ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា តាមជួយអភិបាលថែរក្សាការពារ ប្រោសព្រំសព្ទសាធុការពរជ័យ នូវសុខភាពល្អ បរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា ប្រាជ្ញាញ្ញាណឈ្លាសវៃ អាយុយឺនយូរ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយនិរន្តភាព និងភាពសម្បូរសប្បាយរុងរឿងរហូតតរៀងទៅ។ គោរពជូនពរពី ឯកឧត្តម សមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធានសមាគមយុវជនសេដ្ឋកិច្ចកម្ពុជា ព្រមទាំងសមាជិក សមាជិកា តាមផ្នែក តាមវិស័យទាំងអស់៕ Read more
(ភ្នំពេញ)៖ ខណៈដែលប្រជាពលរដ្ឋជាអ្នកប្រកបអាជីវកម្មទីផ្សារបណ្ដាញ ក៏ដូចជាអ្នកប្រកបអាជីវកម្មខ្នាត និងមធ្យម កំពុងស្វះស្វែងរកការសិក្សាបន្ថែមពីការប្រកបអាជីវកម្ម ចំណេះដឹងអំពីនីតិវិធីច្បាប់ បទដ្ឋានគតិយុត្តនានានោះ ស្រាប់តែមានអ្នកមួយចំនួនមកនិយាយបង្អាក់ឆន្ទៈស្មារតីរបស់ពលរដ្ឋ ក្នុងការសិក្សាបង្កើនចំណេះដឹងនេះទៅវិញ។ ពាក់ព័ន្ធនឹងគំនិតដ៏ស្មោកគ្រោកនេះ លោក ឡី សុភាព នាយកប្រតិបត្តិសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធានសមាគមទីផ្សារបណ្ដាញកម្ពុជា បានចេញមុខថ្កោលទោសក្ដែងៗ ដោយបានចាត់ទុកសកម្មភាព និងពាក្យសម្ដីបង្អាក់ការរៀនសូត្រនោះ ជាគំនិតដ៏អាក្រក់បំផុតសម្រាប់ជាតិសាសន៍មួយ ពីព្រោះក្រុមពួកនេះមិនចង់ឱ្យប្រជាពលរដ្ឋមានចំណេះដឹង ងាយស្រួលក្នុងការឱ្យក្រុមខ្លួនបោកប្រាស់ ដែលជាហេតុនាំទៅដល់ក្ដីវិនាសដល់ប្រទេសជាតិ បង្អាក់ដំណើរការអភិវឌ្ឍធនធានមនុស្ស ដែលជាវិស័យអាទិភាពមួយក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកបានកត់សម្គាល់ឃើញថា ក្រុមដែលព្យាយាមប្រព្រឹត្តទង្វើបែបនេះមានប្រភពចេញពីក្រុមប្រឆាំង ដែលមិនចង់ឱ្យក្នុងអាណត្តិដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន មានការរីកចម្រើន ពិសេសលើផ្នែកធនធានមនុស្សកំពុងប្រតិបត្តិការក្នុងវិស័យទីផ្សារបណ្ដាញ ដែលលោកនិងថ្នាក់ដឹកនាំដទៃទៀតកំពុងខិតខំប្រឹងប្រែងកៀរគរពួកគេមកបណ្ដុះបណ្ដាលចំណេះដឹងអំពីនីតិវិធីច្បាប់ ក្នុងការប្រកបអាជីវកម្មទីផ្សារបណ្ដាញឱ្យបានត្រឹមត្រូវតាមច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ចំណុចគួរឱ្យកត់សម្គាល់មួយទៀត ត្រង់ថា បានជាពួកគេមិនចង់ឱ្យប្រជាពលរដ្ឋអ្នកប្រកបអាជីវកម្មទីផ្សារបណ្ដាញមកទទួលការបណ្ដុះបណ្ដាលនោះ គឺពួកគេចង់ឱ្យពលរដ្ឋនៅតែល្ងង់ ដើម្បីងាយស្រួលឱ្យពួកគេបោកប្រាស់ ដូចជាតាមរយៈការលក់ផលិតផលក្លែងក្លាយ ផលិតផលគ្មានគុណភាព ឬផលិតផលដែលច្បាប់ហាមឃាត់ជាដើម។ លោក ឡី សុភាព បានបន្តថា ពួកគេធ្វើយ៉ាងដូច្នេះក៏ព្រោះតែពួកគេគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន មិនគិតពីសុខភាពប្រជាពលរដ្ឋអ្នកប្រើប្រាស់ មិនគិតពីវិប្បត្តិសង្គមដែលកើតចេញពីបញ្ហាសុភាពរបស់ពលរដ្ឋ ពិសេសអន្តរការីចែកចាយផលិតផលបន្ត ដែលជាអ្នកប្រកបអាជីវកម្មទីផ្សារបណ្ដាញនេះ ក៏ជាអ្នករងគ្រោះជំនួសគេ ឬក៏ជាអ្នកចូលរួមបំផ្លាញសង្គមខ្លួនឯងដោយមិនដឹងខ្លួនផងដែរ។ ហេតុដូច្នេះហើយ បានជាប្រធានសមាគមដែលខិតខំជួយប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃរូបនេះ ប្រកាសអំពាវនាវហើយអំពាវនាវទៀត សូមឱ្យប្រជាពលរដ្ឋអ្នកប្រកបអាជីវកម្មទីផ្សារបណ្ដាញ អ្នកប្រកបអាជីវកម្មខ្នាត និងមធ្យម នាំគ្នាមកទទួលការបណ្ដុះបណ្ដាលចំណេះដឹងនានា ពាក់ព័ន្ធនឹងការប្រកបអាជីវកម្ម នីតិវិធីច្បាប់ និងបទដ្ឋានគតិយុត្ត ក៏ដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាលជាដើម។ គេសង្កេតឃើញថា មកដល់ពេលនេះមានប្រជាពលរដ្ឋច្រើនណាស់ ដែលបានមកទទួលការបណ្ដុះបណ្ដាលចំណេះដឹងទាំងនេះជាមួយសមាគមទីផ្សារបណ្ដាញកម្ពុជា ខណៈការបណ្ដុះបណ្ដាលនេះក៏ទទួលបានការគាំទ្រពីក្រសួង-ស្ថាប័នមានសមត្ថកិច្ច ដៃគូវិស័យឯកជន ពិសេសតែងតែទទួលបានការចូលរួមធ្វើបទបង្ហាញពីលោកឧត្តមសេនីយ៍ឯក ជា ប៊ុនថុល អនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការនគរបាលជាតិផងដែរ៕   Read more
សួស្ដីឆ្នាំថ្មី ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ គ.ស ២០២០ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា តាមជួយអភិបាលថែរក្សាការពារ ប្រោសព្រំសព្ទសាធុការពរជ័យ នូវសុខភាពល្អ បរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា ប្រាជ្ញាញ្ញាណឈ្លាសវៃ អាយុយឺនយូរ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយនិរន្តភាព និងភាពសម្បូរសប្បាយរុងរឿងរហូតតរៀងទៅ។ គោរពជូនពរពី ឯកឧត្តម សមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធានសមាគមយុវជនសេដ្ឋកិច្ចកម្ពុជា ព្រមទាំងសមាជិក សមាជិកា តាមផ្នែក តាមវិស័យទាំងអស់៕ Read more
សួស្ដីឆ្នាំថ្មី ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ គ.ស ២០២០ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ ឯកឧត្ដមបណ្ឌិត សួន រិនឌី សមាជិករដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាភិបាល សមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងលោកជំទាវ ហួន រស្មី ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា តាមជួយអភិបាលថែរក្សាការពារ ប្រោសព្រំសព្ទសាធុការពរជ័យ នូវសុខភាពល្អ បរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា ប្រាជ្ញាញ្ញាណឈ្លាសវៃ អាយុយឺនយូរ ដើម្បីចូលរួមការអភិវឌ្ឍ ប្រកបដោយនិរន្តភាព និងភាពសម្បូរសប្បាយរុងរឿងរហូតតរៀងទៅ។ គោរពជូនពរពី ឯកឧត្តម សមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធានសមាគមយុវជនសេដ្ឋកិច្ចកម្ពុជា ព្រមទាំងសមាជិក សមាជិកា តាមផ្នែក តាមវិស័យទាំងអស់៕ Read more
ឯកឧត្ដម សមូហកបណ្ឌិត ឡី សុភាព ប្រធានសហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធានសហព័ន្ធទេសចរណ៍ និងបដិសណ្ឋាកិច្ចកម្ពុជា បានដឹកនាំសមាជិក ដែលជាម្ចាស់ ភោជនីយដ្ឋាន អាហារដ្ឋានចំនួន២០០នាក់ ចូលរួមផ្សព្វផ្សាយពីយន្ដការច្រកចេញចូលតែមួយរាជធានីភ្នំពេញ និងវិធានសុវត្ថិភាពទេសចរណ៍ដល់ម្ចាស់ភោជនីយដ្ឋាន និងម្ចាស់អាហារដ្ឋាន ក្រោមអធិបតីភាព ឯកឧត្តម ហួត ហៃ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពី លោក ម៉ម វាសនា ជាប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ លោកបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខភិបាលរាជធានីភ្នំពេញ និងលោកស្រី មួក យុវល័ក្ខ ប្រធានអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០៕   Read more
កិច្ចប្រជុំស្ដីពី ការផ្សព្វផ្សាយជំរុញការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ដែលបម្រើវិស័យឧស្សាហកម្ម និងសិប្បកម្ម ដោយមានការចូលរួមពី ឧត្តមសេនីយ៍ឯក ជា ប៊ុនថុល លោក នេត មុនីប៉ុណ្ណាកា ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម និង ឯកឧត្តម សមូហកបណ្ឌិត ឡី សុភាព ប្រធានសហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធានសហព័ន្ធ សិប្បកម្ម និងឧស្សាហកម្មកម្ពុជា និងសិប្បករ ឧស្សាហករ នៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២០៕ Read more
កិច្ចប្រជុំសាមញ្ញលើកទី១៥ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្ដម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ សមាជិក សមាជិកា ក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អភិបាលរង ថ្នាក់ដឹកនាំមន្ទីរ អង្គភាព នានា រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០។ Read more
កិច្ចប្រជុំជាមួយថ្នាក់ដឹកនាំសាខា និងអនុសាខា តាមផ្នែកតាមវិស័យ របស់គណៈកម្មាធិការគណបក្សមូលដ្ឋានយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ នៃគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម សមូហកបណ្ឌិត ឡី សុភាព ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ នៃគណបក្សប្រជាជនកម្ពុជា នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០៕ Read more
ឯកឧត្តម សមូហកបណ្ឌិត ឡី សុភាព ប្រធានសហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធានសមាគមយុវជនសេដ្ឋកិច្ចកម្ពុជា បានដឹកនាំសមាជិក សមាជិកា តាមផ្នែកតាមវិស័យ ចូលរួមសម្អាតបរិស្ថាន នៅមុខវិមានឈ្នះៗ តាមការណែនាំរបស់ ឯកឧត្តម ហួត ហៃ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០៕     Read more
ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ វិស័យអភិវឌ្ឍន៍ដីធ្លី និងសំណង់ ក្រោមអធិបតីភាពឯកឧត្តម សមូហកបណ្ឌិត ឡី សុភាព ប្រធានសហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធានសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា នារសៀលថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២០៕ Read more
នៅថ្ងៃទី១៣.១៤ខែ៩ ឆ្នាំ២០២០ ឯកឧត្តមសួន រិនឌី តំណាងរាស្ត្រ មណ្ឌលរាជធានីភ្នំពេញ ព្រមទាំងក្រុមគ្រួសារ រួមជាមួយសមាគមសហពន្ធ័ វិនិយោគិនកម្ពុជា បានប្រារព្ធពិធីកាន់វេនបិណ្ឌទី១២ នៅវត្តគីរីវណ្ណារ៉ាម ហៅភ្នំជ្រៃហូព្នៅ មានទីតាំងនៅភូមិត្រពាំងពោធិ៏ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ នៅក្នុងពិធីសំណេះសំណាល ជាមួយ លោកតា លោកយាយ ឧបាសកឧបាសិកា ចំណុះជើងវត្ត មានចំនួន១៤៣នាក់ ដែលម្នាក់ៗទទួលបាន មី១កេស ត្រីខ១យួរ(១០កុំប៉ុង) ក្រម៉ាមួយ ថ្នាំពេទ្យនិងថវិកា២មុឺនរៀល ហើយពេលនោះឯកឧត្តម បានលើកបព្ជាក់ថា ការរួមចំណែករបស់ប្រជាពលរដ្ឋ ក្នុងការការពារនិងថែរក្សាសន្តិភាព ជាការចាំបាច់ មានសន្តិភាព មានការអភិវឌ្ឍន៍ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ប្រមុខរាជរដ្ថាភិបាល នោៈសាសាសនាក៏មានការរីកចំរើនដែរ។ ម្យ៉ាងវិញទៀត ឯកឧត្តមបានមានសំណូមពរ អោយប្រជាពលរដ្ឋយើងប្រុងប្រយត្ន័ការពារជំងឺឆ្លងកូវីត១៩ កុំធ្វេសប្រហែសឡើយ។ បច្ចយ័ សង្កត់ជើងវេនបានចំនួនជាង២៤លានរៀល សំរាប់កសាងវត្ត និងទេយ្យទានមួយចំនួនទៀត ត្រូវបាន ប្រគេនដល់ព្រះចៅអធិការវត្ត។ សូមអរគុណដល់កំលាំងនគរបាលប៉ុស្តនិងប្រជាការពារ ឃុំ ដែលបានខិតខំបំរើប្រជាពលរដ្ឋ បានសប្បាយរីករាយ ក្នុងពិធីបុណ្យទាន។ សូមអនុមោទនា យកកុសលបុណ្យ អំពីបិណ្ឌភ្ជុំ កុំបីខាន។ Read more
នាឱកាសបុណ្យភ្ជុំបិណ្ឌ! ឯកឧត្ដមសមូហកបណ្ឌិត ឡី សុភាព ដាក់ចេញគន្លឹះ៥យ៉ាងសម្រាប់ធ្វើឲ្យចំណីអាហារមានសុវត្ថិភាព.. សមាគមសហព័ន្ធវេជ្ជសាស្ត្រ ឱសថសាស្ត្រ និងទន្តសាស្ត្រកម្ពុជា និងសមាគមសហព័ន្ធទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ជុជា ក្រោមការគ្រប់គ្រងនិងដឹកនាំដោយឯកឧត្ដមសមូហកបណ្ឌិត ឡី សុភាព បានអំពាវនាវដល់ម្ចាស់-អ្នកគ្រប់គ្រងភោជនីយដ្ឋាន អាហារដ្ឋាន ចុងភៅ និងអ្នកផ្តល់សេវាម្ហូបអាហារទាំងអស់ ត្រូវអនុវត្តតាម «កូនសោគន្លឹះ៥យ៉ាង សម្រាប់ធ្វើឲ្យចំណីអាហារមានសុវត្ថិភាព» ឲ្យបានល្អជាប្រចាំ ដើម្បីញ៉ាំងការទទួលទានចំណីអាហារផ្សេងៗ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌឱ្យមានភាពល្អប្រសើរ មានអនាម័យ និងសុវត្ថិភាពចំណីអាហារ ឯកឧត្ដមសមូហកបណ្ឌិត ឡី សុភាព បានដាក់ចេញនូវគន្លឹះ៥យ៉ាង រួមមាន៖ ១៖ រក្សាភាពស្អាត (ក/លាងដៃនឹងសាប៊ូមុនពេលរៀបចំធ្វើម្ហូប និងក្រោយពេលបន្ទោបង់, ខ/ចង្រ្កាន កន្លែងលាងចាន ចានក្បានស្អាត និងស្ងួត, គ/ការពារផ្ទះបាយ និងអាហារពីសត្វ ដូចជាកណ្តុរ កន្លាត រុយ និងសត្វល្អិតផ្សេងៗ)។ ២៖ ទុកដាក់ចំណីអាហារឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នា។ ៣៖ ចម្អិនអាហារឲ្យបានឆ្អិនល្អ។ ៤៖ ទុកដាក់អាហារនៅសីតុណ្ហភាពមានសុវត្ថិភាព៖ * ចូរទុកអាហារឆ្អិនស្រាប់នៅសីតុណ្ហភាពធម្មតាក្នុងបន្ទប់ មិនលើសពីពីរម៉ោង។ * ទុកដាក់ចំណីអាហារដែលងាយស្អុយ ឬខូច និងអាហារដែលចម្អិនរួចទៅក្នុងទូរទឹកកក ឬធុងទឹកកកភ្លាមក្នុងកម្រិតសីតុណ្ហភាពតិចជាង ៥អង្សារសេ។ * ទុកអាហារឆ្អិនឲ្យនៅក្តៅជានិច្ចក្នុងកម្រិតសីតុណ្ហភាពលើសពី ៦០អង្សារសេ។ * ចូរកុំទុកអាហារយូរពេក ទោះបីដាក់ក្នុងទូរទឹកកកក៏ដោយ។ ៥៖ ប្រើប្រាស់ទឹកស្អាត និងវត្ថុធាតុដើមឆៅល្អ៖ * ចូរប្រើប្រាស់ទឹកស្អាត។ * ជ្រើសរើសអាហារដែលនៅស្រស់ និងនៅទាំងមូល (មិនឆែប មិនបែកមាត់ចានជាដើម)។ * លាងបន្លែផ្លែឈើ (ដោយទឹកស្អាត) ពិសេសប្រសិនបើត្រូវរៀបចំញ៉ាំឆៅ។... Read more
អបអរសាទរពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងទី១១ បុរី វិមានភ្នំពេញ-THE EMPIRE របស់ក្រុមហ៊ុន លី ហួរ ឌីវេឡុបម៉ិន វិមានភ្នំពេញ ឯ.ក ក្រោមអធិបតីភាព ឯកឧត្ដម ស៊ុយ សេរិទ្ធ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានី ដោយមានការចូលរួមពី លោកឧកញ្ញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាល បុរី វិមានភ្នំពេញ លោក ឃ្លាំង ហួត អភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ និងឯកឧត្តម សមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធានសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា និងគ្រប់ភាគីដែលពាក់ព័ន្ធ នៅខណ្ឌជ្រោយចង្វារ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ។ Read more
ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិច តាមផ្នែក តាមវិស័យ ក្រោមអធិបតីភាព ឯកឧត្តម សមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធានសហព័ន្ធពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចកម្ពុជា នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០៕ Read more
Events - 2019
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ស្តីពី ពន្ធដារសម្រាប់អាជីវកម្ម ជាមួយ សមាជិក សមាជិកា អ្នកលក់គ្រឿងសំអាង អ្នកលក់អាហារបំប៉ន អ្នកធុរកិច្ចទីផ្សារបណ្តាញ បរិក្ខារពេទ្យ អ្នកលក់ឱសថ អ្នកលក់ផលិតផល តាមបណ្តាញសង្គម Online ដែលជាម្ចាស់មូលដ្ឋានអាជីវកម្ម អ្នកគ្រប់គ្រងទូទៅ តាមឱសថស្ថាន ផ្សារទំនើប ម៉ាត បេប៊ីម៉ាត បណ្តាញសង្គម Online អគារឱសថបូរាណ បន្ទប់ថែទាំ បន្ទប់ពិគ្រោះ និងព្យាបាលជំងឺទូទៅ គ្លីនិក ក្រុមហ៊ុននាំចូល និងចែកចាយ ក្រោមអធិបតីភាព ឯកឧត្តម សមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធានសមាគមអ្នកលក់ឱសថកម្ពុជា រាជធានីភ្នំពេញ នារសៀល ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ។ Read more
នារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម សមូហកបណ្ឌិត ឡី សុភាព ប្រធានគណៈកម្មាធិការសាខាគណបក្សសេដ្ឋកិច្ចរាជធានីភ្នំពេញ នៃគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ នៃគណៈចលនាមហាជនគណបក្សរាជធានីភ្នំពេញ បានជួបសំណេះសំណាលជាមួយយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ ដើម្បីរៀបចំសមាជិក សមាជិកា យុវជនតាមផ្នែក តាមវិស័យ ចូលរួមអបអសាទរ ខួបលើកទី៤១ នៃទិវាជ័យជម្នះ ៧មករា ៧.១.១៩៧៩-៧.១.២០២០ ។   Read more